លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប ចុះធ្វើការត្រួតពិនិត្យ ស្ថានភាពប្រព័ន្ឋធារាសាស្ត្រ និងបញ្ហាទឹកជំនន់ 

ខេត្តសៀមរាប ÷ នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញ ឆ្នាំ២០២១ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប និងមន្រី្តជំនាញបានចុះធ្វើការត្រួតពិនិត្យ ស្ថានភាពប្រព័ន្ឋធារាសាស្ត្រ និងបញ្ហាទឹកជំនន់ ដែលមានការហូរច្រោះខ្លះៗលើប្រព័ន្ឋ ដើម្បីធ្វើការជួសជុលបន្ទាន់ ហើយប្រព័ន្ឋធារាសាស្ត្រ ដែលបានពិនិត្យនោះរួមមាន ៖
១-ប្រព័ន្ធធារាសាស្រ្ត ម្កាក់ ស្ថិតនៅឃុំគោកធ្លកលើ ស្រុកជីក្រែង
២-ប្រព័ន្ធធារាសាស្រ្តក្សាក ស្ថិតនៅឃុំខ្វាវ ស្រុកជីក្រែង ៕