ឯកឧត្តម យីន ងួនកូលេនីន  ប្រធានមុខព្រួញខេត្តក្រចេះ បានចុះពិនិត្យស្ថានភាពទឹក និងការបង្ករបង្កើនផលក្នុងខេត្តក្រចេះ 

ខេត្តក្រចេះ ÷ នៅថ្ងៃព្រហស្បតិ៍ ១០កេីត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម យីន ងួនកូលេនីន អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក ដែលជាប្រធានមុខព្រួញខេត្តក្រចេះ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ បានចុះពិនិត្យស្ថានភាពទឹក និងការបង្ករបង្កើនផលក្នុងខេត្តក្រចេះ រួមមាន ៖
១.-ពិនិត្យស្ថានីយជលសាស្រ្តនៅទិក្រុងក្រចេះ
២-ចុះពិនិត្យទំនប់អូរជ័រ ឃុំស្វាយជ្រះ ស្រុកស្នួល ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង
៣-ចុះពិនិត្យទីតាំងគ្រោងដាក់ម៉ាសុីន បូមទឹកទំនប់ម្លិច ឃុំឆ្លូង ស្រុកឆ្លូង និងទីតាំងគ្រោងបូមទឹកទំនប់តាសេង តាឃួន ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ៕