ក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចុះទៅការដ្ឋានអូរដូនពៅ ដើម្បីបើកទំនប់មុខទឹកជាបណ្តោះអាសន្នអូសទឹកចូលអាងកំពីងពួយ

ខេត្តបាត់ដំបង ÷ យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានណែនាំឲ្យក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានសហការជាមួយក្រុមហ៊ុនសាងសង់ ចុះទៅការដ្ឋានអូរដូនពៅ ដែលស្ថិតនៅឃុំក្តុលតាហែន ស្រុកបវេល បានបើកទំនប់មុខទឹកជាបណ្តោះអាសន្នដើម្បីអូសទឹកចូលអាងកំពីងពួយ ដេីម្បីរក្សាទុកប្រើប្រាស់នាពេលរដូវប្រាំងខាងមុខ ៕