លោក ង៉ា លីហុង ចុះពិនិត្យស្ថានភាពជាក់ស្ដែង នៃជំនន់ទឹកភ្លៀងក្នុងភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់

ខេត្តប៉ៃលិន ÷ នៅថ្ងៃចន្ទ ១៤កេីត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានចុះពិនិត្យស្ថានភាពជាក់ស្ដែង នៃជំនន់ទឹកភ្លៀងក្នុងភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ។ គិតត្រឹមវេលាម៉ោង១១ ថ្ងៃត្រង់នេះ ស្ថានភាពទឹកបានស្រកវិញជាបណ្តើរៗហើយ ។ ចំពោះទ្វារទឹកតាមសំណង់ទាំងអស់ដែលមានក្នុងអូរ ដូចជា ៖ សំណង់ធារាសាស្ត្រកូនដំរី ,សំណង់ទ្វារទឹកផ្ទះស្បូវ និងសំណង់ទ្វារទឹកអូរដូនតា ក៏ត្រូវបានបើកបន្ថែមទៀតដើម្បីដោះទឹក ត្រៀមកាត់បន្ថយជំនន់ទឹកភ្លៀង ដែលអាចកើតឡើងក្នុងភូមិកូនដំរី ភូមិផ្ទះស្បូវ និងភូមិព្រៃសន្ទះ នៃឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ៕