ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញប្រចាំខេត្តព្រះវិហារ ចុះពិនិត្យដោយផ្ទាល់ នៅតាមបណ្ដាសំណង់ធារាសាស្រ្ត និងទំនប់អាងទឹកសំខាន់ៗ ក្នុងខេត្តព្រះវិហារ

ខេត្តព្រះវិហារ ÷ នៅថ្ងៃអាទិត្យ ១៣កេីត ដល់ថ្ងៃចន្ទ ១៤កេីត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញប្រចាំខេត្តព្រះវិហារ រួមជាមួយនឹងលោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ បានចុះពិនិត្យដោយផ្ទាល់ នៅតាមបណ្ដាសំណង់ធារាសាស្រ្ត និងអាងទឹកសំខាន់ៗក្នុងទូទាំងខេត្ត និងពិនិត្យការតៀមលក្ខណៈ គ្រឿងចក្រ សម្ភារៈ របស់មន្ទីរខេត្ត ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលអាចកើតឡើងជាយថាហេតុ ៕