លោក ដោក ប៊ុនថុន ចុះពិនិត្យមើលប្រឡាយរងអូរដូនពៅ និងស្ថានភាពទឹកនូវតាមប្រព័ន្ធធារាសាស្ត្រក្នុងខេត្តកំពង់ឆ្នាំង

ថ្ងៃអង្គារ ១៥ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក  និងឧតុនិយម ខេត្តកំពង់ឆ្នាំង និងក្រុមការងារ បានចុះពិនិត្យមើលសមិទ្ធិផលថ្មីៗ ប្រឡាយរងអូរដូនពៅ មានទីតាំងស្ថិតនៅក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ប្រពន្ធ័ធារាសាស្ត្រ អូរដូនពៅ ជាប្រពន្ធ័ ដែលមានសំណង់ស្ទាក់ទឹកស្ទឹងអូរជៀប ដែលជាប្រភពហូរជាប់ទាំងប្រាំងនិងវស្សា ឲ្យហូរចូលតាមប្រឡាយមកធ្វើការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ដំណាំស្រូវជាង១០០០ ហិកតារបស់ប្រជាពលរដ្ឋ ចំនួន០៥ភូមិ ក្នុងឃុំជ្រៀប និង ឃុំ អភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ប្រពន្ធ័ អូរដូនពៅ កសាងរួចនៅក្នុងឆ្នាំ២០២១ នេះ ៖ មាន ជីកប្រឡាយអូដូនពៅ ប្រវែង ៤.៣០០ម៉ែត្រ សាងសង់សំណង់បង្ហៀរលើប្រឡាយប្រវែង ៤១ម៉ែត្រ និងសាងសង់សំណង់ទ្វារទឹកលើប្រឡាយរង សំណង់លូយកលូដោះទឹក សំណង់ស្ទាក់ទឹក សរុបចំនួន ១៤កន្លែង ។

សូមបញ្ជាក់ថាក្រោយពីបានទទួលពត៌មានឧតុនិយម នៃក្រសួងធនធានទឹក និង ឧតុនិយម ស្តីអំពីឥទ្ធិពលព្យុះ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំងបានត្រៀមលក្ខណៈជាប្រចាំ ដើម្បីការពារទប់ទល់នឹងគ្រោះមហន្តរាយន៍ផ្សេង ៗ ដែលអាចនឹងកើតឡើង ដោយគ្រោះធម្មជាតិ ។ មកដល់ថ្ងៃនេះ ស្ថានភាពទឹកនារដូវវស្សា ឆ្នាំ ២០២១ នៅក្នុងខេត្តកំពង់ឆ្នាំងជាទូទៅមានសភាពដោយទទួលបានទឹកភ្លៀងតាមប្រព័ន្ធធារាសាស្ត្របែងចែកទឹកបានគ្រប់គ្រាន់លើផ្ទៃដីស្រែរបស់ប្រជាកសិករ ។ អាងទឹកទឹកក៍បានទទួលទឹកគ្រប់គ្រាន់ រក្សាទឹកទុក សំរាប់ត្រៀមលក្ខណ អន្តរាគមន៍សង្គ្រោះនាចុងរដូវ ខាងមុខនេះ ។ ពីថ្ងៃនេះតទៅ មន្ទីរធនធានទឹកនូវបន្តតាមដានពីសភាពការទឹកដើម្បីធានាផ្តល់ទឹកស្រោចស្រពជូនដល់ប្រជាកសិករ  និងនិរន្តរភាពក្នុងការប្រើប្រាស់អាងទឹក និងប្រពន្ធ័ធារាសាស្ត្រ ។