លោក ហ៊ុយ វ៉ាន់ថា ចុះពិនិត្យលើវឌ្ឍនភាពការងាររបស់ ស.ក.ប.ទ ជាពិសេសការប្រមូលភាគទានប្រើប្រាស់ប្រព័ន្ធធារាសាស្រ្ត និងពន្យល់ណែនាំដល់គណៈកម្មាធិការ ស.ក.ប.ទ អំពីការពង្រឹងអនុវត្តនូវការងារគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ (O&M) 

ខេត្តកំពង់ឆ្នាំង ÷ នៅថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេសពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក ដឹកនាំដោយលោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក អេង តារាវុធ អនុប្រធានមន្ទីរ បានចុះទៅសហគមន៍កសិករប្រើប្រាស់ទឹក ត្រពាំងត្របែក ស្ថិតនៅក្នុងឃុំគោកបន្ទាយ ស្រុករលៀប្អៀរ ដោយបានអនុវត្តនូវការងារមួយចំនួនមានដូចខាងក្រោម៖
១- ស្តាប់របាយការណ៍សកម្មភាពស្តារប្រឡាយរងទី២ ដែលអនុវត្តបានចំនួន១០ខ្សែ ប្រវែង ១៣០០០ម៉ែត្រ និងជួសជុលលូស្រោចស្រព៣កន្លែង ដោយប្រើប្រាស់ថវិកា ស.ក.ប.ទ។
២- ពិនិត្យលើវឌ្ឍនភាពការងាររបស់ ស.ក.ប.ទ ជាពិសេសការប្រមូលភាគទានប្រើប្រាស់ប្រព័ន្ធធារាសាស្រ្ត និងពន្យល់ណែនាំដល់គណៈកម្មាធិការ ស.ក.ប.ទ អំពីការពង្រឹងអនុវត្តនូវការងារគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ (O&M)។
៣- បន្តពន្យល់ណែនាំដល់គណៈកម្មាធិការ ស.ក.ប.ទ អំពីការបន្តអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តជាពិសេសប្រព័ន្ធប្រឡាយរងទី២ (ប្រព័ន្ធប្រឡាយជើងក្អែប) សម្រាប់ទ្រទ្រង់ដល់កិច្ចដំណើរការការងារស្រោចស្រពបានល្អបន្តទៀតដល់សមាជិក ស.ក.ប.ទ ៕