ខេត្តព្រះវិហារ ÷ ស្ថានភាពទឹកស្ទឹងសែន ក្នុងទីរួមខេត្តព្រះវិហារ ដោយមានភ្លៀងនៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បរិមាណទឹកភ្លៀងមានរហូតដល់៩៣,៤ មម ធ្វើឲ្យទឹកស្ទឹងសែនហក់ឡើង កម្ពស់១១,៨០ និងជន់លិចភូមិមួយចំនួននៅក្នុងក្រុងព្រះវិហារ

ខេត្តព្រះវិហារ ÷ ស្ថានភាពទឹកស្ទឹងសែន ក្នុងទីរួមខេត្តព្រះវិហារ ដោយមានភ្លៀងនៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បរិមាណទឹកភ្លៀងមានរហូតដល់៩៣,៤ មម ធ្វើឲ្យទឹកស្ទឹងសែនហក់ឡើង កម្ពស់១១,៨០ និងជន់លិចភូមិមួយចំនួននៅក្នុងក្រុងព្រះវិហារ តំបន់ទាប ដូចខាងក្រោម ៖
១-ភូមិស្រះឈូក សង្កាត់កំពង់ប្រណាក
២-ភូមិដំណាក់ សង្កាត់កំពង់ប្រណាក
៣-ភូមិកំពុងចម្លង សង្កាត់កំពង់ប្រណាក
៤-ភូមិអភិវឌ្ឈ សង្កាត់បាលហាល ក្រុងព្រះវិហារ
៥-ភូមិស្ថាពរ សង្កាត់បាលហាល ក្រុងព្រះវិហារ
គិតមកដល់ពេលនេះស្ថានភាពទឹកស្ទឹងសែនពុំទាន់មានអ្វីគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែនទេ ៕