ឯកឧត្តម ចាន់ស៊ីណាត ប្រធានមុខព្រួញទិសខេត្តបន្ទាយមានជ័យ និងសហការីទាំងអស់ បានបន្តដឹកនាំធ្វើការត្រួតពិនិត្យ និងត្រៀមយុទ្ធសាស្រ្តធ្វើការបញ្ជាទឹក និងគ្រប់គ្រងទឹកក្នុងខេត្តបន្ទាយមានជ័យទាំងមូល 

ខេត្តបន្ទាយមានជ័យ ÷ នៅថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ចាន់ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញទិសខេត្តបន្ទាយមានជ័យ និងសហការីទាំងអស់ បានបន្តដឹកនាំធ្វើការត្រួតពិនិត្យ និងត្រៀមយុទ្ធសាស្រ្តធ្វើការបញ្ជាទឹក និងគ្រប់គ្រងទឹកក្នុងខេត្តបន្ទាយមានជ័យទាំងមូល។
ក្នុងពេលនេះធ្វើសកម្មភាពនៅ ៖
១- ពិនិត្យលើតំបន់ប្រព័ន្ធធារាសាស្រ្តទំនប់អាងស្តេច ក្នុងស្រុកថ្មពួក។ ប្រព័ន្ធធារាសាស្រ្តមួយនេះត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការជួសជុសស្តារឡើងវិញ ហើយបានដាក់ឲ្យដំណើរការធ្វើការប្រើប្រាស់លើផ្នែកខ្លះ។
២- ធ្វើការពិនិត្យលើអូរកំបុត ក្នុងស្រុកថ្មពួក
៣- ចុះអង្កេតលើតំបន់អូរបីជាន់ អូរជ្រៅ និងអូរល្ហុងរបស់ស្រុកអូរជ្រៅតាមតំបន់ព្រុំដែនជាមួយនឹងប្រទេសជិតខាង ៕