ឯកឧត្តម ចាន់ សុីណាត ប្រធានមុខព្រួញប្រចាំខេត្តបន្ទាយមានជ័យ បានបន្តដឹកនាំក្រុមការងារក្រសួង និងក្រុមការងារមន្ទីរខេត្ត ចុះពិនិត្យស្ថានភាពទឹកជំនន់ ទំនប់អាងត្រពាំថ្ម 

ខេត្តបន្ទាយមានជ័យ ÷ នៅថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ចាន់ សុីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញប្រចាំខេត្តបន្ទាយមានជ័យ បានបន្តដឹកនាំក្រុមការងារក្រសួង និងក្រុមការងារមន្ទីរខេត្ត ដោយមានការចូលរួមពី លោកអភិបាលស្រុក អភិបាលរស្រុក និងលោកមេឃុំ ចុះពិនិត្យស្ថានភាពទឹកជំនន់ ដូចខាងក្រោម ៖
១-ចុះពិនិត្យអាងត្រពាំថ្ម ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក
២-ដាក់គ្រឿងចក្របន្ថែម សម្រាន់អន្តរាគមន៍បន្ទាន់ និង កម្លាំងប្រយុទ្ធនៅប្រចាំការណ៍គ្រប់ពេលវេលា ៕