ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម សហការជាមួយសហគមន៍កសិករប្រើប្រាស់ទឹក បានចុះជួយអន្តរគនមន៍ ទប់ការហូរច្រោះរុន្ធនាគប្រវែង ១០ម៉ែត្រ នៅប្រព័ន្ធស្រោចស្រពឬស្សីព្រះ

ខេត្តកំពង់ចាម ÷ នៅថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម សហការជាមួយសហគមន៍កសិករប្រើប្រាស់ទឹក បានចុះជួយអន្តរគនមន៍ ទប់ការហូរច្រោះរុន្ធនាគប្រវែង ១០ម៉ែត្រ នៅប្រព័ន្ធស្រោចស្រពឬស្សីព្រះ ស្ថិតនៅក្នុងឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម សម្រេចបាន១០០% ៕