លោក ហ៊ុន សុទ្ធី អនុប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីតាមដានបរិមាណធារទឹកស្ទឹងសែនក្នុងតំបន់ទីរួមខេត្តព្រះវិហារ និងរៀបចំតម្លេីងក្តារម៉ែត្រវាស់កម្ពស់ទឹក ០១កន្លែង នៅស្ពានដូនម៉ា ត្រង់ចំណុចក្រោមសំណង់អាងទឹករក្សា
ខេត្តព្រះវិហារ ÷ នៅថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ក្រុមការងារជលសាស្ត្រ ដឹកនាំដោយ លោក ហ៊ុន សុទ្ធី អនុប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ចុះទៅត្រួតពិនិត្យកម្ពស់ទឹកនិងកែសម្រួលហើយតម្លើងក្តារម៉ែត្រថ្មីជៀសវាងការភ័ន្តច្រឡំ ដោយមានការចូលរួមពីលោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ។ ការចុះពិនិត្យទីតាំងជាក់ស្តែងនេះ ដើម្បីតាមដានបរិមាណធារទឹកស្ទឹងសែនក្នុងតំបន់ទីរួមខេត្តព្រះវិហារ និងរៀបចំតម្លេីងក្តារម៉ែត្រវាស់កម្ពស់ទឹក ០១កន្លែង នៅស្ពានដូនម៉ា ត្រង់ចំណុចក្រោមសំណង់អាងទឹករក្សា ក្នុងភូមិដូនម៉ា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ។ បន្ទាប់មកនៅពេលរសៀល ក្រុមការងារ បន្តពិនិត្យមើលស្ថានភាពទឹកជំនន់ក្នុងក្រុងព្រះវិហារបន្តទៀត ៕