ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម ធ្វើការវាស់ធារទឹក​ និងថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ​ មួយចំនួនដែលស្ថិតក្នុងខេត្ត​ពោធិ៍សាត់ 

នៅថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានធ្វើការវាស់ធារទឹក​ និងថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ​ មួយចំនួនដែលស្ថិតក្នុងខេត្ត​ពោធិ៍សាត់ ។ ក្រុមការងារបាន ៖
-ធ្វើការវាស់ធារទឹក​ ដេីម្បីបានដឹងពីបរិមាណធារទឹកនៅស្ថានីយ​ វាលវែង
-សម្អាតឧបករណ៍ និងបន្ទះ Solar ជៀសវាងការផ្ដល់ថាមពលពុំគ្រប់គ្រាន់ដល់ស្ថានីយ
-ធ្វើcalibration ឧបករណ៍វាស់កម្ពស់ទឹក
-សម្អាតទីធ្លាស្ថានីយផងដែរ ៕