លោក ញ៉ាញ់ ជាបហ៊ង ដឹកនាំមន្ត្រីបច្ចេកទេស សហការជាមួយអាជ្ញាធរស្រុក ឃុំ ភូមិ និងសហគមន៍ ជួសជុលរន្ធនាគនៅតាមបណ្តោយខ្នងទំនប់អាងទឹកអូរកូនត្រុំ

ខេត្តកំពង់ស្ពឺ ÷ នៅថ្ងៃសុក្រ ២កេីត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានសហការជាមួយអាជ្ញាធរស្រុក ឃុំ ភូមិ និងសហគមន៍ ជួសជុលរន្ធនាគនៅតាមបណ្តោយខ្នងទំនប់អាងទឹកអូរកូនត្រុំ ចំនួន ០៣កន្លែង គ្រលុកលើខ្នងទំនប់ និងជើងទេ ប្រវែង ១ ៥០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕