ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម និងអ្នកជំនាញកូរ៉េ បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្ទឹងត្រែង ខេត្តរតនគីរី និងខេត្តមណ្ឌលគីរី ចុះបេសកកម្ម ថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ 

(ស្ទឹងត្រែង ខេត្តរតនគីរី និងខេត្តមណ្ឌលគីរី ) ÷នៅថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម និងអ្នកជំនាញកូរ៉េ បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្ទឹងត្រែង ខេត្តរតនគីរី និងខេត្តមណ្ឌលគីរី ចុះបេសកកម្ម ថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ ស្ថានីយថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ ស្ថានីយលំផាត់ និងស្ថានីយបកែវ ខេត្តរតនគីរី ។ ស្ថានីយពេជ្រាដា ខេត្តមណ្ឌលគីរី ក្រុមការងារបាន ៖
-ត្រួតពិនិត្យប្រអប់ទទួលទិន្នន័យ (data logger) ដើម្បីបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនមេ (Computer Server) បានល្អ។
– ធ្វើតេស្តឧបករណ៍វាស់បរិមាណទឹកភ្លៀង ។ -ផ្លាស់ប្តូរ Simcard ស្ថានីយថាឡាបរិវ៉ាត់ និងស្ថានីយពេជ្រាដា ។ ផ្លាស់ប្តូរ Keypad ស្ថានីយលំផាត់។
-សម្អាតបន្ទះសូឡា ដើម្បីស្រូបពន្លឺព្រះអាទិត្យបញ្ចូលថ្ម បានល្អ ។
– លាងសម្អាតឧបករណ៍វាស់ស្ទង់ដូចជា៖ សីតុណ្ហភាព ទឹកភ្លៀង សំណើមបរិយាកាស ទិសដៅខ្យល់ និងល្បឿនខ្យល់ ។
– សម្អាតទីធ្លាក្នុងបរិវេណស្ថានីយ ៕