នាយកដ្ឋានធារាសាស្រ្តកសិកម្ម និងជាប្រធានមុខព្រួញខេត្តកណ្តាល ចុះធ្វើការកាយស្តារបើកមុខទឹកព្រែកខ្សេវ ស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល 

ខេត្តកណ្តាល ÷ ព្រឹកថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ ក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់របស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីត្រៀមបង្ការទុកជាមុន ក្នុងករណីមានជំនន់ស្ទឹងព្រែកត្នោតកើតឡើងបន្តទៀត បានចាត់លោកប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម និងជាប្រធានមុខព្រួញខេត្តកណ្តាល និងក្រុមការងារបច្ចេកទេស សហការជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល ចុះធ្វើការកាយស្តារបើកមុខទឹកព្រែកខ្សេវ ស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីរំដោះជំនន់ទឹកភ្លៀងដែលមានប្រភពទឹកមកពីស្ទឹងព្រែកត្នោត ចេញពីប្រឡាយ ៩៦ និង ៩៤ ដោយតភ្ជាប់ទៅវាលបឹងរាន រួចបន្តបង្ហូរទម្លាក់ឆ្ពោះទៅទន្លេបាសាក់ និងធ្វើការចាក់ដីបំពេញកូដ កិនបង្ហាប់តាមទំនប់ប្រឡាយព្រែកកំពឹស (ប្រឡាយព្រែករទាំង) ស្ថិតនៅចំណុចព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងភូមិសាស្ត្រភូមិឆ្មាពួន និងភូមិជើងកើប ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ លើការងារ មានដូចខាងក្រោម ៖
– ការងារស្តារព្រែកខ្សេវ ប្រវែង ២.៥០០ ម៉ែត្រ ការងារសម្រេចបានប្រមាណ ៣០០ ម៉ែត្រ ។
– ការងារចាក់ដីបំពេញកូដ និងកិនបង្ហាប់តាមទំនប់ប្រឡាយព្រែកកំពឹស ប្រវែង ១.២០០ ម៉ែត្រ ការងារ សម្រេចបានប្រមាណ ២៥០ ម៉ែត្រ ។