ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម និងអ្នកជំនាញកូរ៉េ ចុះបេសកកម្ម ថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ នៅខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង 

(ខេត្តត្បូងឃ្មុំ-ខេត្តព្រៃវែង-ខេត្តស្វាយរៀង) ÷ នៅថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម និងអ្នកជំនាញកូរ៉េ បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ចុះបេសកកម្ម ថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ ស្ថានីយតំបែរ និងស្ថានីយគងជ័យ ខេត្តត្បូងឃ្មុំ , ស្ថានីយស៊ីធរកណ្តាល ខេត្តព្រៃវែង , និងស្ថានីយចន្ត្រា ខេត្តស្វាយរៀង ។ ក្រុមការងារបាន ៖
-ត្រួតពិនិត្យប្រអប់ទទួលទិន្នន័យ (data logger) ដើម្បីបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនមេ (Computer Server) បានល្អ
– ធ្វើតេស្តឧបករណ៍វាស់បរិមាណទឹកភ្លៀង -ផ្លាស់ប្តូរ Simcard ស្ថានីយស៊ីធរកណ្តាល និងស្ថានីយចន្ត្រា
-សម្អាតបន្ទះសូឡា ដើម្បីស្រូបពន្លឺព្រះអាទិត្យបញ្ចូលថ្ម បានល្អ
– លាងសម្អាតឧបករណ៍វាស់ស្ទង់ដូចជា៖ សីតុណ្ហភាព ទឹកភ្លៀង សំណើមបរិយាកាស ទិសដៅខ្យល់ និងល្បឿនខ្យល់
– សម្អាតទីធ្លាក្នុងបរិវេណស្ថានីយ ៕