ឯកឧត្ដម​ ជួន​ ប៊ិតថុល​ អនុរដ្ឋលេខាធិការ​ ឯកឧត្ដម​ ម៉ៅ​ ហាក់​ ដែលជាប្រធានក្រុមការងារ​មុខព្រួញ​រាជធានីភ្នំពេញ​ និងក្រុមការងារ​ខេត្ត​កំពង់ស្ពឺ​ និងខេត្តកណ្តាល​ សហការណ៍​ជាមួយ​ ក្រុមហ៊ុន​ទទួលការសាងសង់​ GDFC របស់ប្រទេស​ចិន​បាន​ចុះពិនិត្យ​ទីតាំង​តាមដងស្ទឹងតូច​ និងប្រឡាយ​ ៧៨​ ដេីម្បីរៀបចំដំណេីរការស្តារស្ទឹង​តូចនេះ​ ដែលជាផ្នែកមួយក្នុងគម្រោង​ប្រព័ន្ធស្រោចស្រព​ និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត​ ស្ថិតនៅរាជធានីភ្នំពេញ​ ខេត្តកណ្តាល​ ខេត្តតាកែវ​ និងខេត្តកំពង់ស្ពឺ

នៅថ្ងៃអាទិត្យ​ ១១កេីត​ ខែអស្សុជ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស ២៥៦៥​ ត្រូវនឹងថ្ងៃទី​១៧​ ខែតុលា​ ឆ្នាំ​២០២១​ ក្រោមការដឹកនាំ​ និងចង្អុលបង្ហាញ​ផ្ទាល់របស់​ ឯកឧត្ដម​ លឹម​ គានហោ​ រដ្ឋមន្ត្រី​ក្រសួងធនធានទឹក​ និងឧតុនិយម​ ឯកឧត្ដម​ ជួន​ ប៊ិតថុល​ អនុរដ្ឋលេខាធិការ​ ឯកឧត្ដម​ ម៉ៅ​ ហាក់​ ដែលជាប្រធានក្រុមការងារ​មុខព្រួញ​រាជធានីភ្នំពេញ​ និងក្រុមការងារ​ខេត្ត​កំពង់ស្ពឺ​ និងខេត្តកណ្តាល​ សហការណ៍​ជាមួយ​ ក្រុមហ៊ុន​ទទួលការសាងសង់​ GDFC របស់ប្រទេស​ចិន​បាន​ចុះពិនិត្យ​ទីតាំង​តាមដងស្ទឹងតូច​ និងប្រឡាយ​ ៧៨​ ដេីម្បីរៀបចំដំណេីរការស្តារស្ទឹង​តូចនេះ​ ដែលជាផ្នែកមួយក្នុងគម្រោង​ប្រព័ន្ធស្រោចស្រព​ និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត​ ស្ថិតនៅរាជធានីភ្នំពេញ​ ខេត្តកណ្តាល​ ខេត្តតាកែវ​ និងខេត្តកំពង់ស្ពឺ​ ។ ដេីម្បីអនុវត្ត​សកម្មភាពនេះ​បានរលូន​ នៅពេលរសៀល​ ក្រុមការងារ​ ក្រុមហ៊ុនចិនទទួលការសាងសង់​ និងអាជ្ញាធរដែនដី​ ស្រុកកណ្តាលស្ទឹង​ និងអាជ្ញាធរមូលដ្ឋានឃុំ​ ត្រពាំងវែង​ ឃុំ​អន្លង់រមាត​ និងឃុំដេីមឫស​ បានប្រជុំពិភាក្សា​ផ្សព្វផ្សាយ​ និងស្នេីសុំកិច្ចសហការណ៍​ក្នុងការងារស្តារស្ទឹងនេះ​ ។
កិច្ចដំណេីរការស្តារនេះ​ នឹងចាប់ផ្តេីមនៅ​ស្អែក​ បេីទោះបីជា​មិនទាន់បេីកការដ្ឋានសាងសង់​ផ្លូវការនៅឡេីយក្តី​ តែជាការត្រៀមលក្ខណៈសម្រាប់ត្រៀមបង្ការទប់ទល់នឹងទឹកជំនន់ស្ទឹងព្រែកត្នោត​ ដែលអាចកេីតឡេីងនៅចំពោះមុខនេះ​ ៕