ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យការងារបូមទឹកដើម្បីស្តុកទុកក្នុងព្រែកទួលតាចក់ ស្ថិតនៅឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សម្រាប់បម្រើឲ្យការងារបង្កបង្កើនផលស្រូវប្រាំងចំនួន ២៩៥ហិកតា និងដំណាំរួមផ្សំចំនួន ៩៥ហិកតា

ខេត្តត្បូងឃ្មុំ ÷ នៅថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញខេត្តត្បូងឃ្មុំ រួមនឹងក្រុមការងារ អមដំណើរដោយលោក សុខ ឡេងម៉េង ប្រធានស្ដីទីមន្ទីរធនធានទឹក និងឧតុនិយមខេត្ដ និងលោកអភិបាលស្រុកក្រូចឆ្មារ បានចុះត្រួតពិនិត្យការងារបូមទឹកដើម្បីស្តុកទុកក្នុងព្រែកទួលតាចក់ ស្ថិតនៅឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សម្រាប់បម្រើឲ្យការងារបង្កបង្កើនផលស្រូវប្រាំងចំនួន ២៩៥ហិកតា និងដំណាំរួមផ្សំចំនួន ៩៥ហិកតា។
ឯកឧត្តម និងក្រុមការងារក៏បានបន្តដំណើរចុះត្រួតពិនិត្យស្ថានភាពទឹកក្នុងខេត្តត្បូងឃ្មុំ និងស្ថានភាពទឹកទន្លេមេគង្គផងដែរ ដោយពិនិត្យឃើញថា ៖
-ស្ថានភាពទឹក និងការងារបង្កបង្កើនផលទូទាំងខេត្តត្បូងឃ្មុំគឺមានសភាពធម្មតា មិនមានអ្វីគួរកត់សម្គាល់នៅឡើយទេ
-ស្ថានភាពទឹកទន្លេមេគង្គនៅតំបន់ស្រុកក្រូចឆ្មារក៏មានសភាពធម្មតាដែរ
-ស្ថានភាពអាកាសធាតុ សីតុណ្ហភាពអប្បបរមាគឺ ២៣,៤អង្សារសេ និងសីតុណ្ហភាពអតិបរមាគឺ ៣២,៧អង្សារសេ។
-ការងារបង្កបង្កើនផលសរុបឆ្នាំ ២០២១ អនុវត្តបានចំនួន ៧៧.០៧០ហិកតា ស្មើនឹង ១០១,០៥% (បញ្ចប់) នៃផែនការចំនួន ៧៦.២៧០ហិកតា ៕