ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿងចក្រចុះកាយបើកផ្លូវទឹកដើម្បីសម្រួលចរន្តទឹកឲ្យហូរធ្លាក់ទៅផ្នែកខាងក្រោមឲ្យបានលឿន

(ខេត្តឧត្តរមានជ័យ) ដោយសារមានការចាក់ដីបិទលុបផ្លូវទឹកហូរ នៅចំណុចភូមិអូរឫស្សី សង្កាត់សំរោង ក្រុងសំរោង បណ្ដាលឲ្យស្ទះចរន្តទឹកហូរ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿងចក្រចុះកាយបើកផ្លូវទឹកដើម្បីសម្រួលចរន្តទឹកឲ្យហូរធ្លាក់ទៅផ្នែកខាងក្រោមឲ្យបានលឿន។ សូមបញ្ជាក់ថា ៖តំបន់ភូមិសាស្រ្តអូរឫស្សីនេះជាទីតាំងប្រមូលផ្ដុំបរិមាណធារទឹកដែលហូរធ្លាក់មកពីតំបន់អូរស្មាច់ ទំនប់អូរល្អក់ ទំនប់អូរស្នូក ទំនប់លោក ទំនប់ត្រពាំងវែង និងទំនប់កណ្ដែក ៕