នាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម ក្រោមគម្រោងជំនួយឥតសំណងរបស់រដ្ឋបាលឧតុនិយមកូរ៉េនិង វិទ្យាស្ថានឧតុនិយមកូរ៉េ នៃសាធារណៈរដ្ឋកូរ៉េ បានបើកវគ្គបណ្តុះបណ្តាល ដល់មន្ត្រីឧតុនិយមឲ្យយល់ដឹងនិងចេះប្រើប្រាស់ ប្រព័ន្ធទទួលទិន្នន័យពីស្ថានីយAWS ចំនួន ២៧ កន្លែង

នៅថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅនាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម ក្រោមគម្រោងជំនួយឥតសំណងរបស់រដ្ឋបាលឧតុនិយមកូរ៉េនិង វិទ្យាស្ថានឧតុនិយមកូរ៉េ នៃសាធារណៈរដ្ឋកូរ៉េ បានបើកវគ្គបណ្តុះបណ្តាល ដល់មន្ត្រីឧតុនិយមឲ្យយល់ដឹងនិងចេះប្រើប្រាស់ ប្រព័ន្ធទទួលទិន្នន័យពីស្ថានីយAWS ចំនួន ២៧ កន្លែង ដែលបានតម្លើងនៅរាជធានី-ខេត្ត ចំនួន១១ ដែលប្រព័ន្ធនេះបានបំពាក់នៅនាយកដ្ឋានឧតុនិយម។ ជាមួយគ្នានោះក៏មាន ស្ថានីយAWS ចល័តដែលអាចប្រើប្រាស់បណ្តោះអាសន្ន ក្នុងករណីស្ថានីយ AWSណាមួយមានបញ្ហា ៕