ឯកឧត្ដម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ឯកឧត្ដម ម៉ៅ ហាក់ ដែលជាប្រធានមុខព្រួញ រាជធានីភ្នំពេញ សហការជាមួយ ក្រុមហ៊ុន GDFC បានបញ្ចប់សកម្មភាពកាយបេីកមុខទឹក តាមស្ទឹងតូច (ទទឹងមាត់លេី ប្រវែង ១៥ម៉ែត្រ) នៅត្រង់ចំណុចទីតាំង វត្តអង្គសិរី

ថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ឯកឧត្ដម ម៉ៅ ហាក់ ដែលជាប្រធានមុខព្រួញ រាជធានីភ្នំពេញ និងឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស ព្រមទាំងក្រុមការងារ ខេត្ត កំពង់ស្ពឺ និងខេត្តកណ្តាល បានសហការជាមួយ ក្រុមហ៊ុន GDFC និងអាជ្ញាធរដែនដីពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់បញ្ចប់សកម្មភាពកាយបេីកមុខទឹក តាមស្ទឹងតូច (ទ ទឹងមាត់លេី ប្រវែង ១៥ម៉ែត្រ) នៅត្រង់ចំណុចទីតាំង វត្តអង្គសិរី។ នៅថ្ងៃបន្ទាប់ ក្រុមការងារនឹងបន្តកាយបើកផ្លូវទឹកកាត់ទទឹងស្ទឹងតូចត្រង់ទី តាំងប្រឡាយ ៦១ បន្ថែមទៀត ដែលជាវិធានការចំពោះមុខ ដេីម្បីអាចជួយរំដោះទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងករណីស្ថានភាពអាកាសធាតុមានការវិវត្តប្រែប្រួលនៅចុងរដូវវស្សានេះ។ រីឯក្រុមការងារនាយកដ្ឋានវិស្វកម្ម ក៏បានបន្តកាយតាមដងស្ទឹង តូច យកកំប្លោក និងត្រឹបពីផ្ទៃទឹកស្ទឹង ផងដែរ ៕