លោក ម៉ែន ម្លប់បុណ្យ បានដឹកនាំក្រុមកាងារបច្ចេកទេស ដោយបានចូលរួមសហការជាមួយមន្រ្តីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម  បន្តរៀបចំ ស.ក.ប.ទ ប្រព័ន្ធធារាសាស្រ្តអាងទឹកតាកុយ

ខេត្តកំពង់ចាម ÷ នៅថ្ងែសុក្រ ១ រោច ខែអស្សុជ ត្រូវនឹងថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១
លោក ម៉ែន ម្លប់បុណ្យ អនុប្រធាននាយកដ្ឋាន សហគមន៍កសិករប្រើប្រាស់ទឹក បានដឹកនាំក្រុមកាងារបច្ចេកទេស ដោយបានចូលរួមសហការជាមួយមន្រ្តីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ដឹកនាំដោយលោក នន់ ច័ន្ទដារ៉ា អនុប្រធានមន្ទីរ បន្តរៀបចំ ស.ក.ប.ទ ប្រព័ន្ធធារាសាស្រ្តអាងទឹកតាកុយ និងបាអនុវត្ត៖
១.ផ្សព្វផ្សាយនូវឯកសារគតិយុត្តពាក់ព័ន្ធនឹងកាងាររៀបចំការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការ ស.ក.ប.ទ ដល់តាមបណ្តាឃុំពាក់ព័ន្ធនានា
២.បោះឆ្នោតជ្រើសរើសគណៈកម្មាធិការ ស.ក.ប.ទ
៣.ប្រកាសបេក្ខជនជាប់ឆ្នោតជាគណៈកម្មាធិការ ស.ក.ប.ទ ដោយតំណាងរបស់ក្រសួងធនធានទឹក និងឧតុនិយម
៤.បន្តពន្យល់បន្ថែមអំពីអនុក្រឹត្យលេខ ៣១ ស្តីអំពីការបង្កើត ការរំ លាយចោលនិងការកំណត់តូនាទី ភារកិច្ចរបស់គណៈកម្មាធិការ ស.ក.ប.ទ. និងលក្ខន្តិកៈគម្រូរបស់ស.ក.ប.ទ
៥.ចុះពិនិត្យមើលស្ថានភាពទឹកក្នុងអាងទឹកតាកុយ។