ឯកឧត្ដម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ឯកឧត្ដម ម៉ៅ ហាក់ ប្រធានមុខព្រួញរាជធានីភ្នំពេញ និងក្រុមការងារខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល សហការណ៍ជាមួយក្រុមហ៊ុន GDFC អនុវត្តគម្រោងសាងសង់ដែលទទួលជំនួយហិរញ្ញប្បទានសាធារណរដ្ឋប្រជាមានិតចិន បាននិងកំពុងរៀបចំតម្លេីងស្ពានបាឡេមួយកន្លែង ប្រវែង ២០ម៉ែត្រ
ថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ក្រោមការដឹកនាំ និងចង្អុលបង្ហាញផ្ទាល់របស់ ឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ៖ ឯកឧត្ដម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ឯកឧត្ដម ម៉ៅ ហាក់ ប្រធានមុខព្រួញរាជធានីភ្នំពេញ និងក្រុមការងារខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល សហការណ៍ជាមួយក្រុមហ៊ុន GDFC អនុវត្តគម្រោងសាងសង់ដែលទទួលជំនួយហិរញ្ញប្បទានសាធារណរដ្ឋប្រជាមានិតចិន បាននិងកំពុងរៀបចំតម្លេីងស្ពានបាឡេមួយកន្លែង ប្រវែង ២០ម៉ែត្រ , មុននឹងប្រើប្រាស់គ្រឿងចក្រកាយផ្តាច់ផ្លូវ ដែលបានដាក់លូមុខកាត់តូច នាំឲ្យស្ទះដល់ចរន្តទឹកហូរចូលតាមស្ទឹងតូច ។
សូមបញ្ជាក់ថា ៖ នៅចំពោះមុខ ការកាយបេីកមុខទឹកហូរចូលផ្លូវទឹកធម្មជាតិស្ទឹងតូចនេះ ដេីម្បីជួយរំដោះទឹកជំនន់ស្ទឹងព្រែកត្នោតមួយផ្នែក ដោយគិតទាំងតាមស្ទឹងតូច និងប្រឡាយ ៧៨ គឺអាចជួយរំដោះទឹកជំនន់បានប្រមាណ ១០០ម៉ែត្រត្រីគុណ/ វិនាទី ៕







