ឯកឧត្តម ចាន់ ស៊ីណាត ជាអនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM  បានដឹកនាំអង្គប្រជុំស្តីពី ការអនុវត្តគម្រោងសន្តិសុខទឹកជាមួយនឹងក្រសួង MEF ជាមួយនឹងWB និងDFAT ដើម្បីរៀបចំនិតិវិធី និយាម និងយន្តការដឹកនាំការអនុវត្ត្ន៏ឲ្យបានប្រប្រឹតទៅឲ្យបានឆាប់ឲ្យខាងតែបានលើគម្រោងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសម្រេចអនុញាតឲ្យបើកទំព័រប្រវត្តិសាស្រ្តថ្មីលើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយមជាមួយនឹងធនាគារពិភពលោក World Bank, WB និងដោយបានទទួលនូវការគាំទ្រពេញទំហឹង និងប្រាកដប្រជាគ្រប់ជ្រុងជ្រោយជាប្រចាំពីសំណាក់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, MEF និងរដ្ឋាភិបាលប្រទេស Australia, DFAT ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងWB នឹងធ្វើការអនុវត្តគម្រោងសន្តិសុខទឹកក្នុងក្របខណ្ឌទូទាំងប្រទេសក្នុងពេលដ៏ឆាប់ៗបំផុតខាងមុខនេះ។
នៅថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នេះ ឯកឧត្តម ចាន់ ស៊ីណាត ជាអនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM និងសហការី (អស់លោក លោកស្រីអញ្ជើញមកពីអង្គភាពចំណុះក្រសួង តំណាងធនាគារអភិវឌ្ឍន៍ ADB ប្រចាំនៅក្នុងក្រសួង តំណាង WB ប្រចាំនៅក្នុងក្រសួង តំណាងធនាគារវិនិយោគរបស់សហគមន៏អឺរ៉ុបប្រចាំនៅក្នុងក្រសួង និងតំណាងរបស់ធនាគារវិនិយោគលើហេឋារចនាសម្ព័ន្ធអាស៊ី AIIB) បានដឹកនាំអង្គប្រជុំស្តីពី ការអនុវត្តគម្រោងសន្តិសុខទឹកជាមួយនឹងក្រសួង MEF ជាមួយនឹងWB និងDFAT ដើម្បីរៀបចំនិតិវិធី និយាម និងយន្តការដឹកនាំការអនុវត្ត្ន៏ឲ្យបានប្រប្រឹតទៅឲ្យបានឆាប់ឲ្យខាងតែបានលើគម្រោងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់។ អង្គប្រជុំនេះបានប្រព្រឹតទៅតាម Video Conference, VC ពីសាលប្រជុំរំដួល ទីស្តីការក្រសួង។
អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ៖
១- តំណាងជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, MEF
២- តំណាងជាន់ខ្ពស់របស់ធនាគារពិភពលោក WB ជាច្រើនរូបលើគ្រប់ផ្នែកទាំងអស់ដែលអញ្ជើញមកពីស្ថានតំណាង WB ប្រចាំប្រទេសកម្ពុជា អញ្ជើញមកពីស្ថានតំណាង WB ប្រចាំប្រទេសសង្ហាបូរី និងអញ្ជើញពីស្ថានស្នាក់ការកណ្តាល WB នៅក្នុងW.D.C.USA
៣- ឯកឧត្តម David Block តំណាង ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំប្រទេសកម្ពុជា និងសហការី និងតំណាងរបស់ DFATជាច្រើនរូបទៀត ៕