ក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់ពីសំណាក់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ការងាររៀបចំបាវខ្សាច់ធំ-តូច ដែលបានដាក់រៀបពីភាគខាងលើសំណង់ទំនប់-ផ្លូវចាស់ ដើម្បីកាត់បន្ថយចរន្តទឹកហូរបុកខ្លាំង

រសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១ ក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់ពីសំណាក់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ការងាររៀបចំបាវខ្សាច់ធំ-តូច ដែលបានដាក់រៀបពីភាគខាងលើសំណង់ទំនប់-ផ្លូវចាស់ ដើម្បីកាត់បន្ថយចរន្តទឹកហូរបុកខ្លាំង និងការងារឆ្កឹះយកតួសំណង់ចាស់ (សល់ពីជំនាន់ប៉ុលពត) ត្រូវបានអនុវត្តរួចរាល់ ។ ពេលនេះ ក្រុមការងារ បាននិងកំពុងបន្តការងារចាក់បំពេញដីតួរផ្លូវទំនប់ឲ្យរឹងមាំសារជា ថ្មីឡើងវិញ ដើម្បីបម្រើឲ្យការចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋនៅភូមិកន្ទុយទឹក ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕