ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម ចុះថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ កំពង់សិលា និងស្ថានីយព្រះសីហនុ ខេត្តព្រះសីហនុ 

ខេត្តព្រះសីហនុ ÷ នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម បានសហកាជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ ចុះបេសកកម្ម ថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ កំពង់សិលា និងស្ថានីយព្រះសីហនុ ខេត្តព្រះសីហនុ ។ ក្រុមការងារបាន ៖
– ធ្វើការផ្លាស់ប្តូរ Modem ដោយឧបករណ៍ចាស់ខូចមិនដំណើការមិនអាចបញ្ចូនទិន្នន័យបាន
-ត្រួតពិនិត្យប្រអប់ទទួលទិន្នន័យ (data logger) ដើម្បីបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនមេ (Computer Server) បានល្អ
– ធ្វើតេស្តឧបករណ៍វាស់បរិមាណទឹកភ្លៀង
-សម្អាតបន្ទះសូឡា ដើម្បីស្រូបពន្លឺព្រះអាទិត្យបញ្ចូលថ្ម បានល្អ
– លាងសម្អាតឧបករណ៍វាស់ស្ទង់ដូចជា៖ សីតុណ្ហភាព ទឹកភ្លៀង សំណើមបរិយាកាស រំហួត ទិសដៅខ្យល់ និងល្បឿនខ្យល់
– សម្អាតទីធ្លាក្នុងបរិវេណស្ថានីយ
– ថែមក្នុងផើងរំហូត ៕