ក្រុមការងារជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ធ្វើការជួសជុលថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រប្រឡាយមេព្រៃទន្លេ

ខេត្តកំពត ÷ នៅថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០២១ ក្រុមការងារជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ធ្វើការជួសជុលថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រប្រឡាយមេព្រៃទន្លេ ដែលមានទំនប់ប្រវែង ១ ០៤៨ម៉ែត្រ , ប្រឡាយមេ ប្រវែង ១២ ៣៦៣ម៉ែត្រ , ប្រឡាយរង ប្រវែង ១៩ ៥០៦ម៉ែត្រ , សំណង់ទ្វារដោះទឹក និងការពារទឹកប្រៃ ០១កន្លែង , សំណង់បង្ហៀរ ០១កន្លែង សំណង់ស្ពានឆ្លងកាត់ប្រឡាយ ចំនួន ១១កន្លែង , សំណង់ស្ទាក់ទឹក ចំនួន ០៦កន្លែង និងសំណង់លូចែកចាយទឹក ចំនួន ៣៥កន្លែង ។ បម្រើឲ្យការស្រោចស្រពលើផ្ទៃដីរដូវវស្សា ១០ ០០០ហិកតា និងប្រាំង ៣ ០០០ហិកតា ស្ថិតក្នុងឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត ៕