ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម បានសហការជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកែប ចុះបេសកកម្ម ថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ក្រុងកែប ស្ថិតនៅខេត្តកែប

ខេត្តកែប ÷ នៅថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម បានសហការជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកែប ចុះបេសកកម្ម ថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ក្រុងកែប ស្ថិតនៅខេត្តកែប ។ ក្រុមការងារបាន ៖
-ត្រួតពិនិត្យប្រអប់ទទួលទិន្នន័យ (data logger) ដើម្បីបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនមេ (Computer Server) បានល្អ
-ធ្វើតេស្តឧបករណ៍វាស់បរិមាណទឹកភ្លៀង
-សម្អាតបន្ទះសូឡា ដើម្បីស្រូបពន្លឺព្រះអាទិត្យបញ្ចូលថ្ម បានល្អ
-លាងសម្អាតឧបករណ៍វាស់ស្ទង់ដូចជា៖ សីតុណ្ហភាព ទឹកភ្លៀង សំណើមបរិយាកាស រំហួត ទិសដៅខ្យល់ និងល្បឿនខ្យល់
-សម្អាតទីធ្លាក្នុងបរិវេណស្ថានីយ
-ថែមក្នុងផើងរំហូត ៕