ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យជាក់ស្តែងនៅការកសាងអាងទឹករក្សា ស្ថិតនៅស្រុករវៀង និងស្រុកជ័យសែន ខេត្តព្រះវិហារ

ខេត្តព្រះវិហារ ÷នៅរសៀលថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យជាក់ស្តែងនៅការកសាងអាងទឹករក្សា ស្ថិតនៅស្រុករវៀង និងស្រុកជ័យសែន ខេត្តព្រះវិហារ ។ ដែលមានការចូលរួមអមដំណើរដោយក្រុមហ៊ុនសាងសង់សំណង់ គ័ងដុងវីនិយោគ G D F C និងលោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ការងារនេះសម្រេចការសាងសង់ដូចខាងក្រោម ៖
១-ការងារទំនប់ដីសម្រេចបាន ១០០%
២-ការងារសំណង់ទ្វាទឹកធំដែលមាន ២០ទ្វារសម្រចបាន ៤៥%
៣-ការងារជញ្ជាំងបេតុងទប់រលកសម្រេចបាន ១៨%
៤-ការងាររាបថ្មជើងទេទំនប់សម្រេចបាន ៧០%
សរុបការងារជារួមក្រុមហ៊ុនសាងសង់ សម្រេចបាន ៨៤% ៕