លោក ចាប កុយ តំណាងឲ្យ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នាំយកអង្ករចំនួន ០២តោន ចែកជូនកងទ័ពដែលឈរជើងតាមបន្ទាត់ព្រំដែន តំបន់អានសេះ និងតំបន់ថ្មធំ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ខេត្តព្រះវិហារ ÷ នៅថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ តំណាងឲ្យ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បាននាំយកអង្ករចំនួន ០២តោន ចែកជូនកងទ័ពដែលឈរជើងតាមបន្ទាត់ព្រំដែន តំបន់អានសេះ និងតំបន់ថ្មធំ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាវរៈសម្ព័ន្ធមេត្រីភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម ៕