ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារតំណាងក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែលម្អ និងថែទាំប្រព័ន្ធធារាសាស្ត្រចំនួន ០៥កន្លែង

ខេត្តរតនគិរី ÷ នៅថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារតំណាងក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែលម្អ និងថែទាំប្រព័ន្ធធារាសាស្ត្រចំនួន ០៥កន្លែង ក្នុងខេត្តរតនគិរី រួមមាន ៖
១.ប្រព័ន្ធ ត្រពាំងច្រេស ស្ថិតក្នុងឃុំត្រពាំងច្រេស ស្រុកកូនមុំ ផ្ទៃដីស្រោចស្រព ចំនួន ១៩៧ ហិកតា
២.ប្រព័ន្ធ ល្បាំង១ ស្ថិតក្នុងឃុំល្បាំង១ ស្រុកលំផាត់ ផ្ទៃដីស្រោចស្រពចំនួន ១៨៩ ហិកតា
៣.ប្រព័ន្ធ អូរតាង ស្ថិតក្នុងឃុំភ្នំកុក ស្រុកវើនសៃ ផ្ទៃដីស្រោចស្រពចំនួន ៣៥០ ហិកតា
៤.ប្រព័ន្ធ អូរពូល ស្ថិតក្នុងឃុំសោមធំ ស្រុកអូរយ៉ាដាវ ផ្ទៃដីស្រោចស្រពចំនួន ៥០១ ហិកតា
៥.ប្រព័ន្ធ ល្បាំង២ ស្ថិតក្នុងឃុំល្បាំង២ ស្រុកលំផាត់ ផ្ទៃដីស្រោចស្រពចំនួន ២៣៥ ហិកតា ៕