នាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក  បានដឹកនាំក្រុមការងារ មន្រ្តីបច្ចេកទេស ស.ក.ប.ទ. នៃមន្ទីរធនធានទឹក និង ឧតុនិយម ខេត្តបាត់ដំបង ចុះអនុវត្តការងារក្រោមកញ្ចប់ថវិកាគម្រោងគាំទ្រ ពង្រឹង និងបង្កើត ស.ក.ប.ទ បានប្រជុំជាមួយអាជ្ញាធរមូលដ្ឋាននិង គណៈកម្មាធិការ ស.ក.ប.ទ ទួលម្ទេស និងស.ក.ប.ទ. កន្ទឺ ប្រព័ន្ធធារាសាស្រ្ត កង្ហត ស្ថិតក្នុងឃុំកន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ÷ នៅថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២១
លោក អ៊ុក ច័ន្ទណារឹទ្ធិ អនុប្រធានការិយាល័យ បណ្តុះបណ្តាល និងស្រាវជ្រាវ របស់នាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធន ធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ សហការជាមួយ លោក ឃិន លីញៀន មន្រ្តីបច្ចេកទេស ស.ក.ប.ទ. នៃមន្ទីរធនធានទឹក និង ឧតុនិយម ខេត្តបាត់ដំបង ចុះអនុវត្តការងារក្រោមកញ្ចប់ថវិកាគម្រោងគាំទ្រ ពង្រឹង និងបង្កើត ស.ក.ប.ទ. បានប្រជុំជាមួយអាជ្ញាធរមូលដ្ឋាននិង គណៈកម្មាធិការ ស.ក.ប.ទ. ទួលម្ទេស និងស.ក.ប.ទ. កន្ទឺ ប្រព័ន្ធធារាសាស្រ្ត កង្ហត ស្ថិតក្នុងឃុំកន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បី៖
១. ប្រជុំពិភាក្សា និងពិនិត្យលើសកម្មភាពការងាររបស់សហគមន៍ដែលបានធ្វើកន្លងមក ។
២. ពន្យល់ និងណែនាំអំពី លក្ខន្តិកៈ ស.ក.ប.ទ. លើប្រការសំខាន់ៗ មួយចំនួន ដើម្បីឱ្យសមាជិកចូលរួម ថែទាំប្រព័ន្ធធារាសាស្រ្ត ។
៣. ឱ្យគណៈកម្មាធិការសហគមន៍រាយការណ៍ អំពីការគ្រប់គ្រងថវិកា (ចំណូល និងចំណាយ) លើការថែទាំប្រព័ន្ធធារាសាស្រ្ត ។
៤. លើកទឹកចិត្ត និងជម្រុញឲ្យគណៈកម្មាធិការស.ក.ប.ទ. ចុះប្រមូលភាគទានប្រើប្រាស់ប្រព័ន្ធធារាសាស្រ្ត ដើម្បីយកមកថែទាំ និងជួសជុល ប្រព័ន្ធធារាសាស្ត្រ ។
៥. ពិភាក្សាពីបញ្ហាប្រឈម ការដោះស្រាយ និងសំណូមពរផ្សេងៗ ក្នុងសហគមន៍
៦. ចុះពិនិត្យស្ថានភាពទូទៅនៃប្រព័ន្ធធារាសាស្រ្ត កង្ហត ។