នាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារដោយមានការចូលរួមសហការពីលោក ហេង សោភ័ណ្ណារិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានចុះទៅអនុវត្តការងារក្រោមកញ្ចប់ថវិកាគម្រោងគាំទ្រ ពង្រឹង និងបង្កើត ស.ក.ប.ទ ធ្វើការជួបប្រជុំជាមួយគណៈកម្មាធិការ ស.ក.ប.ទ នៃប្រព័ន្ធធារាសាស្ត្រទំនប់ការពារទឹកប្រៃព្រៃនប់ 

ខេត្តព្រះសីហនុ ÷ នៅថ្ងៃសុក្រ ១៣ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក តេង បូរ៉ា ប្រធានការិយាល័យអភិវឌ្ឍសហគមន៍កសិករប្រើប្រាស់ទឹក នៃនាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារដោយមានការចូលរួមសហការពីលោក ហេង សោភ័ណ្ណារិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានចុះទៅអនុវត្តការងារក្រោមកញ្ចប់ថវិកាគម្រោងគាំទ្រ ពង្រឹង និងបង្កើត ស.ក.ប.ទ ធ្វើការជួបប្រជុំជាមួយគណៈកម្មាធិការ ស.ក.ប.ទ នៃប្រព័ន្ធធារាសាស្ត្រទំនប់ការពារទឹកប្រៃព្រៃនប់ ដែលស្ថិតនៅក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បី៖
១- ប្រជុំពិភាក្សាអំពីសកម្មភាពការងារ និងការរីកចម្រើនរបស់ ស.ក.ប.ទ ទំនប់ការពារទឹកប្រៃព្រៃនប់។
២- ពិនិត្យ និងពន្យល់ណែនាំដល់គណៈកម្មាធិការ ស.ក.ប.ទ អំពីការអនុវត្តនូវសកម្មភាពការងារគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ (O&M)។​
៣- ជម្រុញលើកទឹកចិត្តដល់គណៈកម្មាធិការ ស.ក.ប.ទ ក្នុងការចុះប្រមូលភាគទានប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តដើម្បីបានថវិកាសម្រាប់ទ្រទ្រង់ដល់កិច្ចដំណើការរបស់ ស.ក.ប.ទ។
៤- ពិនិត្យចំណូល និងពន្យល់ណែនាំអំពីការចំណាយថវិកាផ្សេងៗនៅក្នុង ស.ក.ប.ទ។
៥- ពិភាក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរផ្សេងៗរបស់គណៈកម្មាធិការ ស.ក.ប.ទ។​
៦- ចុះពិនិត្យស្ថានភាពទូទៅនៃប្រព័ន្ធធារាសាស្ត្រទំនប់ការពារទឹកប្រៃព្រៃនប់។