ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស និងជាអនុប្រធាន (SUB-TWG-ISM) បន្តពិនិត្យ ពិភាក្សា និងកែសម្រួលលើសេចក្តីព្រាងគោលការណ៍ណែនាំអំពីគំរូលក្ខន្តិកៈរបស់សហគមន៍កសិករប្រើប្រាស់ទឹក (យន្តការដឹកនាំរបស់ ស.ក.ប.ទ. ក្នុងជំពូកទី៣ ប្រការ៩ ប្រការ១០ និងប្រការ១១)

សៀលថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១
លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.) នៃក្រសួងធនធានទឹក និងឧតុនិយម និងសហការី បានចូលរួមប្រជុំចង្អៀតដែលរដឹកនាំដោយឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស និងជាអនុប្រធាន (SUB-TWG-ISM) ដើម្បីបន្តពិនិត្យ ពិភាក្សា និងកែសម្រួលលើសេចក្តីព្រាងគោលការណ៍ណែនាំអំពីគំរូលក្ខន្តិកៈរបស់សហគមន៍កសិករប្រើប្រាស់ទឹក (យន្តការដឹកនាំរបស់ ស.ក.ប.ទ. ក្នុងជំពូកទី៣ ប្រការ៩ ប្រការ១០ និងប្រការ១១) ដោយមានការចូលរួមពីលោកអគ្គនាយករងកិច្ចការបច្ចេកទេស លោកអនុប្រធាននាយកដ្ឋាន និងក្រុមទីប្រឹក្សាបច្ចេកទេស TA-ISWM (Sub-TWG on Irrigation Scheme Management)។