ក្រុមការងារជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ធ្វើការជួសជុលថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រអាងទឹកទំនប់បឹងនិមល

ខេត្តកំពត ÷ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ធ្វើការជួសជុលថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រអាងទឹកទំនប់បឹងនិមល ដែលមានទំនប់ប្រវែង ៤ ២៣២ម៉ែត្រ , ប្រឡាយមេ ប្រវែង ៤ ៩១៦ម៉ែត្រ , ប្រឡាយរង ប្រវែង ៥ ៤១២ម៉ែត្រ , ស្ទឹងដោះទឹក ប្រវែង ៦៨៤ម៉ែត្រ , ប្រឡាយដោះទឹក ប្រវែង ១ ១២០ម៉ែត្រ , សំណង់ទ្វារដោះទឹក ០១កន្លែង, សំណង់ទ្វារទឹក ០៦កន្លែង , សំណង់ស្ទាក់ទឹក ចំនួន ២៨កន្លែង និងសំណង់លូមូល ឆ្លងតាក់ផ្លូវលំ ចំនួន ០១កន្លែង , ស្ពានឆ្លងកាត់ប្រឡាយដោះទឹក ០១កន្លែង និងផ្លូវចូលទៅកាត់ទំនប់ ប្រវែង ១២៣ម៉ែត្រ ។ បម្រើឲ្យការស្រោចស្រពលើផ្ទៃដីរដូវវស្សា ៨០០ហិកតា និងប្រាំង ២០០ហិកតា ស្ថិតក្នុងឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ៕