ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការណ៍ជាមួយមន្ត្រីនៃមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បានធ្វើការវាស់ធារទឹកនៅស្ថានីយវាលវែងចំនួន០១កន្លែង និងបានធ្វើការថែទាំស្ថានីយជលសាស្រ្ដចំនួន ០២កន្លែង និងថែទាំស្ថានីយវាស់កម្រិតទឹកភ្លៀងស្វ័យប្រវត្តិចំនួន ០៣កន្លែង

ខេត្តពោធិ៍សាត់ ÷ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការណ៍ជាមួយមន្ត្រីនៃមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បានធ្វើការវាស់ធារទឹកនៅស្ថានីយវាលវែងចំនួន០១កន្លែង និងបានធ្វើការថែទាំស្ថានីយជលសាស្រ្ដចំនួន ០២កន្លែង រួមមានស្ថានីយវាលវែង និងស្ថានីយដំណាក់អំពិល ព្រមទាំងបានចុះថែទាំស្ថានីយវាស់កម្រិតទឹកភ្លៀងស្វ័យប្រវត្តិចំនួន ០៣កន្លែង រួមមានស្ថានីយតាដែស ស្ថានីយរវៀង និងស្ថានីយទួលគ្រួស។ ក្នុងការថែទាំស្ថានីយជលសាស្ត្រ និងស្ថានីយវាស់កម្រិតទឹកភ្លៀងស្វ័យប្រវត្តិនេះ ក្រុមការងារបាន៖
-ផ្លាស់ប្ដូរឧបករណ៍វាស់កម្ពស់ទឹកនៅស្ថានីយវាលវែង
-ធ្វើការត្រួតពិនិត្យទិន្នន័យដែលវាស់ដោយឧបករណ៍ក្នុងស្ថានីយ
-ធ្វើ Calibration ទិន្នន័យវាស់កម្ពស់ទឹក និងទឹកភ្លៀង
-លាងសម្អាតក្ដារម៉ែត្រ
-សម្អាតបន្ទះ Solar ជៀសវាងការផ្ដល់ថាមពលពុំគ្រប់គ្រាន់ដល់ស្ថានីយផងដែរ ៕