តំណាងក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រុមការងារក្រសួងធនធានទឹកនិងឧតុនិយម សហការជាមួយក្រុមការងាមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះត្រួតពិនិត្យ វាយតម្លៃការអនុវត្តការងារកែលម្អ និងថែទាំប្រព័ន្ធធារាសាស្ត្រចំនួន ១១កន្លែង ក្នុងខេត្តព្រៃវែង

ខេត្តព្រៃវែង ÷ នៅសុក្រ ០១កើត ខែកត្តឹក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ តំណាងក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រុមការងារក្រសួងធនធានទឹកនិងឧតុនិយម សហការជាមួយក្រុមការងាមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះត្រួតពិនិត្យ វាយតម្លៃការអនុវត្តការងារកែលម្អ និងថែទាំប្រព័ន្ធធារាសាស្ត្រចំនួន ១១កន្លែង ក្នុងខេត្តព្រៃវែង រួមមាន ៖
១.ទំនប់បារាយណ៍អណ្តែត ស្ថិតនៅសង្កាត់បារាយណ៍ ក្រុងព្រៃវែង ស្រោចស្រពស្រូវប្រាំងចំនួន ៧៣០ ហ.ត ។
២.ប្រឡាយមេទួលស្គារ ស្ថិតនៅសង្កាត់តាកោ ក្រុងព្រៃវែង ស្រោចស្រពស្រូវវស្សាចំនួន ២.៧០០ហ.ត និងស្រូវប្រាំងចំនួន ១.៨០០ហ.ត។
៣.ប្រឡាយមេបូពា៍ ស្ថិតនៅឃុំល្វា ស្រុកព្រះស្តេច ស្រោចស្រពស្រូវវស្សាចំនួន ១.៤៤០ហ.ត និងស្រូវប្រាំងចំនួន១.៨៧០ហ.ត ។
៤.ទំនប់ពោធិបូរី ស្ថិតនៅឃុំបឹងដោល ស្រុកព្រះស្តេច ស្រោចស្រពស្រូវវស្សាចំនួន ១.០០០ហ.ត និងស្រូវប្រាំងចំនួន៩៥០ហ.ត ។
៥.ទំនប់កញ្ចំ ស្ថិតនៅឃុំកញ្ចំ ស្រុកពារាំង ស្រោចស្រពស្រូវវស្សាចំនួន ១.៨០០ហ.ត និងស្រូវប្រាំងចំនួន៤.៦០ហ.ត ។
៦.ទំនប់ឆ្នុកទ្រូ ស្ថិតនៅឃុំរាបស្រុកពារាំង ស្រោចស្រពស្រូវវស្សាចំនួន ៣.៥០០ហ.ត និងស្រូវប្រាំងចំនួន ១.៧០០ហ.ត ។
៧.ប្រឡាយមេប្រមូលដុំ ស្ថិតនៅឃុំស្មោងជើង ស្រុកកំចាយមារ ស្រោចស្រពស្រូវវស្សាចំនួន ៧៥០ហ.ត និងស្រូវប្រាំងចំនួន ១៣០ហ.ត ។
៨.ទំនប់ស្ទឹងជោរ ស្ថិតនៅឃុំក្រញ៉ូង ស្រុកកំចាយមារ ស្រោចស្រពស្រូវវស្សាចំនួន ២.០០០ហ.ត ។
៩.ទំនប់ស្ទឹងក្តារ ស្ថិតនៅឃុំក្រញ៉ូង ស្រុកកំចាយមារ ស្រោចស្រពស្រូវវស្សាចំនួន ១.៩០០ហ.ត ។
១០.ទំនប់ស្ទឹងចារ ស្ថិតនៅឃុំជាច ស្រុកកំចាយមារ ស្រោចស្រពស្រូវវស្សាចំនួន ២.៣៤០ហ.ត ។
១១.ប្រឡាយមេតាមះ ស្ថិតនៅឃុំក្របៅស្រុកកំចាយមារ ស្រពស្រូវវស្សាចំនួន ១.៥៥០ហ.ត ៕