លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក  បានដឹកនាំក្រុមការងា លោក ញ៉ឺន កួន ប្រធានមន្ទីរ បានចុះទៅអនុវត្តការងារក្រោមកញ្ចប់ថវិកាគម្រោងគាំទ្រ ពង្រឹង និងបង្កើត ស.ក.ប.ទ ធ្វើការជួបប្រជុំជាមួយគណៈកម្មាធិការ ស.ក.ប.ទ នៃប្រព័ន្ធធារាសាស្ត្រ ទំនប់លោក 

ខេត្តឧត្តរមានជ័យ ÷ នៅថ្ងៃពុធ ៦កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារដោយមានការចូលរួមសហការពីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ ដែលដឹកនាំដោយលោក ញ៉ឺន កួន ប្រធានមន្ទីរ បានចុះទៅអនុវត្តការងារក្រោមកញ្ចប់ថវិកាគម្រោងគាំទ្រ ពង្រឹង និងបង្កើត ស.ក.ប.ទ ធ្វើការជួបប្រជុំជាមួយគណៈកម្មាធិការ ស.ក.ប.ទ នៃប្រព័ន្ធធារាសាស្ត្រ ទំនប់លោក ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង និងស.ក.ប.ទ អូរអង្គ្រង ស្ថិតក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដើម្បី៖
(១). ប្រជុំពិភាក្សាអំពីសកម្មភាពការងារ និងការរីកចម្រើនរបស់ ស.ក.ប.ទ ទាំងពីរខាងលើ។
(២). ពិនិត្យ និងពន្យល់ណែនាំដល់គណៈកម្មាធិការ ស.ក.ប.ទ ទាំងពីរអំពីការអនុវត្តនូវសកម្មភាពការងារគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ (O&M)។​
(៣). ជម្រុញលើកទឹកចិត្តដល់គណៈកម្មាធិការ ស.ក.ប.ទ ទាំងពីរលើការរៀបចំផែនការចុះប្រមូលភាគទានប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តដើម្បីបានថវិកាសម្រាប់ទ្រទ្រង់ដល់កិច្ចដំណើការរបស់ ស.ក.ប.ទ នាពេលខាងមុខក្រោយពីគម្រោងត្រូវបានបញ្ចប់។
(៤). ពិភាក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរផ្សេងៗរបស់គណៈកម្មាធិការ ស.ក.ប.ទ និងអាជ្ញាធរដែនដី។
(៥). ចុះពិនិត្យស្ថានភាពទូទៅនៃប្រព័ន្ធធារាសាស្ត្រទាំងពីរខាងលើ ៕