ក្រុមការងារជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ធ្វើការជួសជុលថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រអាងទឹកទំនប់ភូមិអូរ

ខេត្តកំពត ÷ នៅថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ធ្វើការជួសជុលថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រអាងទឹកទំនប់ភូមិអូរ ដែលមានទំនប់ប្រវែង ៨៦៤ម៉ែត្រ , ប្រឡាយមេ ប្រវែង ៣ ៩៤១ម៉ែត្រ , ប្រឡាយរង ប្រវែង ៤ ០៦១ម៉ែត្រ , សំណង់ទ្វារដោះទឹក ០២កន្លែង, សំណង់ទ្វារទឹក ០២កន្លែង និងផ្លូវលំចូលទៅកាត់ទំនប់ ប្រវែង ២ ៥៦០ម៉ែត្រ ។ បម្រើឲ្យការស្រោចស្រពលើផ្ទៃដីរដូវវស្សា ៤០០ហិកតា និងប្រាំង ៣៥ហិកតា ស្ថិតក្នុងឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ៕