ក្រុមការងារតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារតំណាងក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ ចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារកែលម្អ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្ត ជំហាន២ ចំនួន ០៨កន្លែង 

ខេត្តឧត្តរមានជ័យ ÷ នៅថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារតំណាងក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ ចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារកែលម្អ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្ត ជំហាន២ ចំនួន ០៨កន្លែង ក្នុងខេត្តឧត្តរមានជ័យ រួមមាន ៖
១-ប្រព័ន្ធធារាសាស្រ្ត បេង ស្ថិតនៅឃុំបេង ស្រុកបន្ទាយអំពិល
២-ប្រព័ន្ធធារាសាស្រ្ត រហាលសឹង្ហ ស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល
៣-ប្រព័ន្ធធារាសាស្រ្ត អូរអង្រ្គង ស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល
៤-ប្រព័ន្ធធារាសាស្រ្ត កណ្ដែក ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង
5-ប្រព័ន្ធធារាសាស្រ្ត តាអែន ស្ថិតនៅឃុំពង្រ ស្រុកចុងកាល់
៦-ប្រព័ន្ធធារាសាស្ត្រ ចុងកាល់ ស្ថិតនៅឃុំចុងកាល់ ស្រុកចុងកាល់
៧-ប្រព័ន្ធធារាសាស្រ្ត ០៥ ស្ថិតនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ
៨-ប្រព័ន្ធធារាសាស្រ្ត ទំនប់ដាច់ ស្ថិតនៅឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ៕