ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខធិការ និងជាសហប្រធានកម្មវិធីខ្សែសង្វាក់តម្លៃផលិតកម្មកសិកម្មកម្ពុជា-អូស្រ្តាលី ជំហាន២ (CAVAC)  បានអនុញ្ញាតឱ្យ លោក Shahroz Jalil ប្រធានក្រុមការងារថ្មីរបស់CAVAC ចូលជួបសម្តែងការគួរសម និង​រាយការណ៍ជូនពីវឌ្ឍនភាពការងារឆ្នាំ២០២១-២០២២

នារសៀលថ្ងៃអង្គារ ១២កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខធិការ និងជាសហប្រធានកម្មវិធីខ្សែសង្វាក់តម្លៃផលិតកម្មកសិកម្មកម្ពុជា-អូស្រ្តាលី ជំហាន២ (CAVAC) និងឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានអនុញ្ញាតឱ្យ លោក Shahroz Jalil ប្រធានក្រុមការងារថ្មីរបស់CAVAC ចូលជួបសម្តែងការគួរសម និង​រាយការណ៍ជូនពីវឌ្ឍនភាពការងារឆ្នាំ២០២១-២០២២ និងផែនការសកម្មភាពការងារបន្ត ៕