ឯកឧត្តម​ ម៉ៅ​ ហាក់​ ប្រធានក្រុម​ការងារមុខព្រួញរាជធានី​ សហការណ៍​ជាមួយមន្ទីរធនធានទឹក​ និងឧតុនិយមរាជធានីភ្នំពេញ បានធ្វេីការពារច្រាំងស្ទឹងបណ្តោះអាសន្ន​ ដេីម្បីការពារកុំឲ្យប៉ះពាល់ដល់វត្តក្តុល​

រាជធានីភ្នំពេញ ÷ នៅថ្ងៃសុក្រ​​ ១៥កេីត​ ខែកត្ដិក​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស ២៥៦៥​ ត្រូវនឹងថ្ងៃទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ ដោយមានការបាក់ច្រាំងស្ទឹងព្រែកត្នោត​នៅទីតាំងវត្តក្តុល​ សង្កាត់សាក់សំពៅ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ដែលបានប៉ះពាល់ផ្លូវបេតុង​ ខាងក្នុង​ (មិនមែនជាសណ្តរស្ទឹង)​ ឯកឧត្តម​ ម៉ៅ​ ហាក់​ ប្រធានក្រុម​ការងារមុខព្រួញរាជធានី​ សហការណ៍​ជាមួយមន្ទីរធនធានទឹក​ និងឧតុនិយមរាជធានីភ្នំពេញ បានធ្វេីការពារច្រាំងស្ទឹងបណ្តោះអាសន្ន​ ដេីម្បីការពារកុំឲ្យប៉ះពាល់ដល់វត្ត​ ។ កិច្ចប្រតិបត្តិការណ៍នេះ​ចាប់ផ្តេីម​ពីព្រឹកថ្ងៃទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ២០២១ និងបានបញ្ចប់នៅរំលងអាធ្រាត្រវេលាម៉ោង​ ៣ទាបភ្លឺ​ ឈានចូលថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​នេះ​ ។ សូមបញ្ជាក់​ថា​ ៖ នៅពេលទឹកស្រកវិញ​ មន្ទីរ​ធនធានទឹក​ និងឧតុនិយម​នឹងរៀបចំការពារច្រាំងនេះ​ឲ្យបានរឹងមាំឡេីងវិញ​ ៕