ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការណ៍ជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បន្តធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០១កន្លែង ស្ថានីយកណ្ដៀង និងបន្តវាស់ធារទឹកចំនួន ០២ទីតាំង កណ្ដៀង និងបាក់ត្រកួន

ខេត្តពោធិ៍សាត់ ÷ នៅថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការណ៍ជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បន្តធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០១កន្លែង ស្ថានីយកណ្ដៀង និងបន្តវាស់ធារទឹកចំនួន ០២ទីតាំង កណ្ដៀង និងបាក់ត្រកួន។ ក្នុងការថែទាំស្ថានីយជលសាស្ត្រក្រុមការងារបាន ៖
-ធ្វើការត្រួតពិនិត្យទិន្នន័យដែលវាស់ដោយឧបករណ៍ក្នុងស្ថានីយ
-ធ្វើ Calibration ទិន្នន័យវាស់កម្ពស់ទឹក និងទឹកភ្លៀង
-សម្អាតបន្ទះ Solar ជៀសវាងការផ្ដល់ថាមពលពុំគ្រប់គ្រាន់ដល់ស្ថានីយផងដែរ ៕