ព្រឹត្តិប័ត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក

ក្រសួងធនធានទឹក និងឧតុនិយម ៖ ការព្យាករកម្ពស់ទឹកសម្រាប់រដូវវស្សាឆ្នាំ២០២១នេះ នឹងផ្អាកចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ដោយស្ថានភាពទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប បានបន្តស្រកជាបណ្តើរៗ ពុំមានឡើងទៀតទេ ។ យេីងនៅតែបន្តតាមដានស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ជាប្រចាំ ក្នុងករណីមានហេតុការណ៍អ្វីមួយកើតឡើងខុសប្រក្រតី ក្រសួងនឹងជូនដំណឹងដើម្បីជូនជ្រាបបន្ថែមទៀត ៕