ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ ប្រតិភូកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM)

ខេត្តបាត់ដំបង ÷ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រតិភូកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) រួមមាន៖
– ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងសហការី
– លោកស្រី BOURHIS Ophélie នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំកម្ពុជា
– លោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការនៃសហភាពអឺរ៉ុប
– តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
– តំណាងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ
បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អង្គប្រជុំបានផ្តោតលើគម្រោង WAT4CAM ដែលកំពុងអនុវត្តក្នុងខេត្តបាត់ដំបង ដើម្បីពង្រីកលទ្ធភាពស្រោចស្រព និងពិភាក្សាពីមធ្យោបាយដោះស្រាយបញ្ហាទឹកជំនន់ស្ទឹងសង្កែដែលតែងតែយាយីក្រុងបាត់ដំបង ៕