ក្រុមការងារតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារតំណាងក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ ចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារជួសជុល និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្ត ជំហាន២ ចំនួន ០៩ កន្លែង

ខេត្តកំពង់ស្ពឺ ÷ នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារតំណាងក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ ចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារជួសជុល និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្ត ជំហាន២ ចំនួន ០៩ កន្លែង ក្នុងខេត្តកំពង់ស្ពឺ រួមមាន ៖
១-ប្រព័ន្ធធារាសាស្រ្តទំនប់អាងទឹកអង្គតាកិប ស្ថិតនៅឃុំនិទាន ស្រុកបសេដ្ឋ
២-ប្រព័ន្ធធារាសាស្រ្តទំនប់អាងទឹកចំការដូង ស្ថិតនៅឃុំព្រៃវិហារ ស្រុកគងពិសី
៣-ប្រព័ន្ធធារាសាស្រ្តទំនប់អាងទឹកអូរត្រែង ស្ថិតនៅឃុំជង្រុក ស្រុកគងពិសី
៤-ប្រព័ន្ធធារាសាស្រ្តទំនប់អាងទឹកស្វាយ ស្ថិតនៅឃុំស្រង់ ក្រុងគងពិសី
5-ប្រព័ន្ធធារាសាស្រ្តទំនប់អាងទឹករកា ស្ថិតនៅឃុំពេជ្រមុនី ស្រុកគងពិសី
៦-ប្រព័ន្ធធារាសាស្ត្រប្រឡាយមេតាហោ ស្ថិតនៅឃុំត្រពាំងគង ស្រុកសំរោងទង
៧-ប្រព័ន្ធធារាសាស្រ្តទំនប់អាងទឹកចាន់ថ្នាល ស្ថិតនៅឃុំក្រាំងចេក ស្រុកឧដុង្គ
៨-ប្រព័ន្ធស្រោចស្រពអូរវែង ស្ថិតនៅឃុំកាហែង ស្រុកសំរោងទង
៩- ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកអូរស្យា ស្ថិតនៅក្នុងឃុំយ៉ាអង្គ ស្រុកថ្ពង ៕