ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការណ៍ជាមួយមន្ត្រីនៃមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បន្តធ្វើការវាស់ធារទឹកដើម្បីរកទំនាក់ទំនងធារទឹក និងកម្ពស់ទឹកនៅស្ថានីយពាម និងបានចុះថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០១កន្លែង នៅស្ថានីយពាម និងស្ថានីយទឹកភ្លៀងស្វ័យប្រវត្តិចំនួន ០១កន្លែង នៅទំនប់ទី៣

ខេត្តពោធិ៍សាត់ ÷ នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការណ៍ជាមួយមន្ត្រីនៃមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បន្តធ្វើការវាស់ធារទឹកដើម្បីរកទំនាក់ទំនងធារទឹក និងកម្ពស់ទឹកនៅស្ថានីយពាម និងបានចុះថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០១កន្លែង នៅស្ថានីយពាម និងស្ថានីយទឹកភ្លៀងស្វ័យប្រវត្តិចំនួន ០១កន្លែង នៅទំនប់ទី៣ ។ ក្នុងការថែទាំស្ថានីយជលសាស្ត្រ និងស្ថានីយទឹកភ្លៀង ក្រុមការងារបាន ៖
-ធ្វើការត្រួតពិនិត្យទិន្នន័យដែលវាស់ដោយឧបករណ៍ក្នុងស្ថានីយ
-ធ្វើ Calibration ទិន្នន័យវាស់កម្ពស់ទឹក និងទឹកភ្លៀង
-សម្អាតទីធ្លាស្ថានីយ ៕