ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញទទួលបន្ទុកខេត្តប៉ៃលិន សហការជាមួយ លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន អញ្ជេីញចុះពិនិត្យស្ថានភាពទឹក តាមប្រព័ន្ធធារាសាស្រ្តទាំង ០២ប្រព័ន្ធ ក្នុងស្រុកសាលាក្រៅ

ខេត្តប៉ៃលិន ÷ នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញទទួលបន្ទុកខេត្តប៉ៃលិន សហការជាមួយ លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន អញ្ជេីញចុះពិនិត្យស្ថានភាពទឹក តាមប្រព័ន្ធធារាសាស្រ្តទាំង ០២ប្រព័ន្ធ ក្នុងស្រុកសាលាក្រៅ ព្រមទាំងពិនិត្យការងារបង្ករបង្កើនផលស្រូវចុងរដូវវស្សាឆ្នាំ២០២១ និងស្រូវរដូវប្រាំងឆ្នាំ២០២២ ក្នុងស្រុកសាលាក្រៅផងដែរ ៕