លោក តាំង សុផាត អគ្គនាយករងកិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងារបច្ចេកទេសនាយកដ្ឋានជំនាញ បើកកិច្ចប្រជុំដើម្បីប្រកាសជាផ្លូវការទទួលស្គាល់នូវលក្ខន្តិកៈស.ក.ប.ទ និងប្រគល់ត្រា ស.ក.ប.ទ  អាចាំងតំបន់១ ស្ថិតនៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ÷ នៅថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រព័ន្ធធារាសាស្រ្តអាងស្ទឹងបរិបូរណ៍ មានទីតាំងស្ថិតនៅសំណង់ស្ទាក់ទឹកកាត់ស្ទឹងបរិបូរណ៍ លោក តាំង សុផាត អគ្គនាយករងកិច្ចការបច្ចេកទេស តំណាង ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសនាយកដ្ឋានជំនាញ ដែលមានលោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក លោក ជា វណ្ណុៈ អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស ដោយបានសហការជាមួយមន្រ្តីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក អេង តារាវុធ អនុប្រធានមន្ទីរ ធនធានទឹក និងឧតុនិយមខេត្ត បានបើកកិច្ចប្រជុំដើម្បីប្រកាសជាផ្លូវការទទួលស្គាល់នូវលក្ខន្តិកៈស.ក.ប.ទ និងប្រគល់ត្រា ស.ក.ប.ទ ហើយដែលកម្មវិធីនេះមានចំនុចសំខាន់ៗដែលបានលើកឡើងមានដូចខាងក្រោម៖
១.អត្ថប្រយោជន៍នៃការប្រើប្រាស់ត្រាសម្រាប់នៅ ស.ក.ប.ទ អាចាំងតំបន់១ គឺដោយសារថា អាចាំងតំបន់១នេះជាប្រភពទឹកមេនៃប្រព័ន្ធធារាសាស្រ្តអាងស្ទឹងបរិបូរណ៍ និងមានសំណង់ស្ទាក់ទឹកកាត់ស្ទឹងបរិបូរណ៍ ស្ថិតនៅទីនេះហើយដែលនៅផ្នែកខាងក្រោមមាន ស.ក.ប.ទ ជាច្រើនទៀតដែលត្រូវទទួលទឹកពីទីតាំងប្រព័ន្ធធារាសាស្រ្តអាចាំងតំបន់១ ។
២.ដោយសារតែតំបន់ប្រព័ន្ធធារាសាស្ត្រអាងស្ទឹងបរិបូរណ៍មានវិសាលភាពធំគ្របដណ្តប់លើដែនដីរដ្ឋបាលជាច្រើនឃុំ ការប្រើប្រាស់ត្រាសំរាប់ ស.ក.ប.ទ នឹងផ្តល់នូវសិទ្ធ បានទទួលស្គាល់ពេញលេញ លើការងារលិខិតស្នាមនានាដែលត្រូវជូនដំណឹងលើការអញ្ជើញសមាជិក ការប្រមូលភាគទាន ពីសមាជិក ស.ក.ប.ទ ពីបណ្តាភូមិឃុំដែលសមាជិក សកបទ រស់នៅ និងលើការងារបិទបើកទ្វារទឹកនិងកាបែងចែកទឹកទៅតាមវេនផ្អែកតាមកាសំរេចរបស់អង្គប្រជុំ ។
៣.ផ្តល់នូវប្រសិទ្ធិភាពបន្ថែមទៀតនៃការអនុវត្តលក្ខន្ដិកៈ ស.ក.ប.ទ និងការប្រព្រឹត្តទៅនៃយន្ដការរួមគ្រប់គ្រង ប្រព័ន្ធធារាសាស្រ្តអាងស្ទឹងបរិបូរណ៍
៥. ផ្តល់បន្ថែមទៀតនូវការទទួលខុសត្រូវដល់សមាជិក ស.ក.ប.ទ ចូលរួមថែទាំហេដ្ឋារចនាសម្ព័ន្ធស្រោចស្រពដែលបានខិតខំប្រឹងប្រែងស្វែករកថវិកាពីគ្រប់ភាគីម្ចាស់ជំនួយមានរដ្ឋាភិបាលចិន និងថវិការបស់រដ្ឋាភិបាល ដើម្បីកសាងសមិទ្ធិផលដ៏ធំធេងនេះ ដូចនេះការចូលរួមគ្រប់គ្រង ប្រើប្រាស់ និងថែទាំ ដោយប្រើយន្ដការច្បាប់ គឺជារឿងដ៏សំខាន់ ដែលតម្រូវឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីធ្វើឲ្យប្រព័ន្ធធារាសាស្រ្តមាននិរន្តរភាព។
៦. ផ្តល់នូវប្រសិទ្ធិភាពបន្ថែមលើការងារគ្រប់គ្រងអាងស្ទឹងបរិបូណ៍ឲ្យបានល្អតាមយន្ដការច្បាប់ ដើម្បីបំរើឲ្យពហុវិស័យសំរាប់នៃការរីកចម្រើនសេដ្ឋកិច្ចជាតិ កសិកម្ម កសិពាណិជ្ជកម្ម កសិដ្ឋាននានា និងការប្រើប្រាស់ទឹកស្អាត។ល។